khmer eng
  • ឯកឧត្តម គឹម ធា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមពិធីរាប់បាត្រប្រគេនចង្ហាន់ព្រះសង្ឃ ក្នុងពិធីបុណ្យឆ្លងក្លោងទ្វារចូលភូមិចេក
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមពិធីរាប់បាត្រប្រគេនចង្ហាន់ព្រះសង្ឃ ក្នុងពិធីបុណ្យឆ្លងក្លោងទ្វារចូលភូមិចេក ក្នុងសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្នុងឱកាសនោះក៏មានពិធីសំណេះសំណាលអបអរសមិទ្ធផលថ្មី ដែលភូមិបានសាមគ្គីគ្នាកសាងឡើង ជាមួយសមិទ្ធផលរួមរបស់ប្រទេសជាតិ ដែលបង្ហាញអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ។ អង្គពិធីបានទទួលទានអាហារថ្ងៃត្រង់ ដល់គ្រប់សមាជិក និងពិធីបានបញ្ចប់ប្រកបដោយបរិកាសសប្បាយ រីករាយ និងសាមគ្គីគ្នាបំផុត ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសារធារណរដ្ឋសង្គមនិយមវៀតណាម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិបាគង
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ អញ្ជើញស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ចំនួន២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ